ឃាត់ខ្លួនជនសង្ស័យករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

0 255
001

ខេត្តកណ្ដាល ៖ នៅថៃ្ងសុក្រ ១០កើត ខែពិសាខ ឆ្នាំរោងឆស័ក ព. ស ២៥៦៧ ត្រូវថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២៤។ ករណី ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ផ្លូវបេតុង ភូមិកោះចិន ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ។

ជនសង្ស័យ ចំនួន ០១ នាក់ (ឃាត់ខ្លួន ០១នាក់ ) ៖
១/ ឈ្មោះ សុប រ៉នី ហៅ នី ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ពូក មានទីលំនៅ ភូមិឃ្លាំងស្បែក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ។
-មានសារធាតុញៀនក្នុងទឹកនោម ( + ) ។
+ សម្ភារៈ វត្ថតាងចាប់យក៖
១- សារធាតុញៀនមេតំហ្វេតាមីន (ice)ចំនួន ១៧ កញ្ចប់តូច ទម្ងន់សរុប ៣,៤៩ ក្រាម។
២- ទូរស័ព្ទដៃចំនួន ០២គ្រឿង ម៉ាក oppo ។
៣- ម៉ូតូ ០១ គ្រឿង ម៉ាក HONDA C125 ព៌ណខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BT 1149 ។

សភាពនៃរឿងហេតុ ៖ នៅយប់ថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០២៤ វេលាម៉ោង កើតហេតុខាងលើកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះចិន បានសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ចុះល្បាតនៅក្នុងភូមិសាស្រ្តឃុំកោះចិន ពេលល្បាតដល់កន្លែងកើតហេតុ ក៏ឃើញជនសង្ស័យកំពង់ធ្វើសកម្មភាពជួញដូរគ្រឿងញៀន ពេលនោះជនសង្ស័យ ក៏ក្រឡេកឃើញសមត្ថកិច្ចយើង ហើយក៏បានរត់ចូលព្រៃត្រែងក្រោមស្ពាន ដោយបន្សល់ទុកម៉ូតូ និងថ្នាំញៀនចំនួន១៧កញ្ចប់នៅកន្លែងកើតហេតុ កម្លាំងយើងក៏ធ្វើការហ៊ំពទ្ធ័ រុករកជនសង្ស័យនៅក្នុងព្រៃត្រែង រហូតដល់វេលាម៉ោង១៨ និង៣០នាទី ទើបជនសង្ស័យចេញពីព្រៃមក កម្លាំងសមត្ថកិច្ចយើងក៏បានបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យ និងចាប់យកវត្ថុតាង នាំយកមកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីសាកសួរ។

ជនសង្ស័យបានសារភាពថា ថ្នាំញៀនចំនួន ១៧កញ្ចប់នេះ ពិតជារបស់ខ្លួនមែន គឺទៅទិញពីឈ្មោះ ភ័ក្រ្ត នៅភូមិព្រះស្រែ សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ទៅទិញម្តងៗចាប់ពី ៣០០,០០០រៀល (សាមសិបម៉ឺនរៀល) ទៅ ៤០០,០០០រៀល(សែសិបម៉ឺនរៀល) ចន្លោះពីរថ្ងៃទៅទិញម្ដង យកមកលក់បន្ត មួយកញ្ចប់តូច តម្លៃចាប់ពី ៣០,០០០រៀល(បីម៉ឺនរៀល) ទៅ ៥០,០០០រៀល(ប្រើម៉ឺនរៀល) ។ ជាក់ស្ដែងនៅថ្ងៃកើតហេតុបានលក់ថ្នាំញៀនអោយគេបានចំនួន ០៤នាក់។ ផលដែលលក់គ្រឿងញៀនបាន សន្សំទុកជួយម្ដាយទៅសងធនាគារ ។
ជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីបន្តអនុវត្តតាមនិតិវិធីច្បាប់ ៕

001
You might also like
Loading...