គួរឲ្យសោកស្តាយសន្តិសុខគំរូលោកពូ ហោ ម៉ៅ ទទួលមរណភាពហើយ

0 331
001

រាជធានី ភ្នំពេញ ៖ លោកពូ ហោ ម៉ៅ គាត់ គឺជា សន្តិសុខ គំរូ មួយ រូប និង គួរ អោយ គោរព ទៀត ផង ដែល ជា រៀងរាល់ថ្ងៃ គាត់ តែងតែ មក ជួយ សម្រួល ចរាចរណ៍ នៅ ចំណុច មុខ វត្ត ចាក់ អង្រែ ក្រោម ផ្លូវជាតិ លេខ ២ ខណ្ឌមានជ័យ ប៉ុន្តែ គួរ ឲ្យ សោកស្តាយ នៅ ពេល នេះ លោកពូ ហោ ម៉ៅ បាន ទទួលមរណភាព ហើយ នៅ ថ្ងៃ ទី ១៨ ខែឧសភា ឆ្នាំ ២០២៤ នៅ ពេទ្យ រុ ស្សី នេះ បើ យោង តាម លោក សេង គន្ធ អភិបាល ខណ្ឌមានជ័យ ។

លោក អភិបាល ខណ្ឌមានជ័យ បាន បង្ហោះ សារ យ៉ាង ដូច្នេះ ថា ៖ « សូម ចូលរួម សោកស្តាយ លោកពូ ហោ ម៉ៅ សន្តិសុខ រដ្ឋបាល ខណ្ឌមានជ័យ ដែល ជួយ សម្រួល ចរាចរណ៍ ជូន ពលរដ្ឋ នៅ ចាក់ អង្រែ ក្រោម ពេល នេះ គាត់ បាន ស្លា . ប់ ហើយ នៅ មុន នេះ បន្តិច នៅ ពេទ្យ រុ ស្សី ។ ស . ព លោកពូ ម៉ៅ តម្កល់ នៅ ខាងលិច ផ្សារ ច្បារ អំពៅ ស្ថិត នៅ សង្កាត់ ច្បារ អំពៅ ២» ។

គួរ រម្លឹក ឡើង វិញ បន្តិច ដែរ ថា កាល អំឡុង ចុងឆ្នាំ ២០១២ អ្នកដំណើរ ភាគច្រើន ដែល ធ្វើ ដំណើរ ឆ្លងកាត់ លើ ផ្លូវបំបែក ជា បួន ចំណុច លូ ៥ ក្នុង សង្កាត់ ស្ទឹង មាន ជ័យ ខណ្ឌមានជ័យ បាន នាំ គ្នា អាណិតអាសូរ ស្ញប់ស្ញែង និង កោតសរសើរ ចំពោះ ការ បំពេញការងារ ដ៏ ស្វាហាប់ និង មមាញឹក ក្រោម កំ ដៅ ថ្ងៃ ដ៏ សែន ក្តៅ របស់ មន្ត្រី សន្តិ ខណ្ឌមានជ័យ ម្នាក់ ដែល ឈរ បញ្ជា និង ធ្វើ ចរាចរណ៍ នៅ លើ ចំណុច ផ្លូវបំបែក ជា បួន នេះ ។ មន្ត្រី សន្តិសុខ ខណ្ឌ ម្នាក់ ឈរ លើក ដៃ ចុះឡើង បញ្ជា ឆ្វេង ស្តាំ ជា សញ្ញា សម្រាប់ ធ្វើ ចរាចរណ៍ ដែល មាន សម្បុរ ខ្មៅ មាឌ ក្រអាញ កម្ពស់ ប្រហែលជា ១,៦០ ម៉ែត្រ ត្រូវ បាន គេ ស្គាល់ឈ្មោះ ថា ហោ ម៉ៅ អាយុ ៥២ ឆ្នាំ ( កាល ឆ្នាំ ២០១២) ។

លោក ហោ ម៉ៅ ដែល ប្រជាពលរដ្ឋ ក្នុង រាជធានី ភ្នំពេញ ក៏ ដូច អ្នក និយម លេង បណ្តាញ ទំនាក់ទំនង សង្គម ហ្វេ ស ប៊ុ ក ចាត់ ទុក រូប គាត់ ជា មន្ត្រី ដ៏ គំរូ មួយ រូប នោះ ត្រូវ បាន សាលា ខណ្ឌ ចាត់ មក ឲ្យ ធ្វើ និង សម្រួល ចរាចរណ៍ នៅ ផ្លូវបំបែក ជា ៤ ចំណុច លូ ៥ ក្នុង សង្កាត់ ស្ទឹង មាន ជ័យ ខណ្ឌមានជ័យ អស់ រយៈពេល ៦ ឆ្នាំ កន្លង មក ដោយពេល ព្រឹក ធ្វើ ចាប់ពី ម៉ោង ០៦ ដល់ ១២ ថ្ងៃត្រង់ ហើយ ពេល រសៀល ធ្វើ ចាប់ពី ម៉ោង ១ រហូត ដល់ ម៉ោង ៦ ល្ងាច ថ្ងៃ ខ្លះ ដល់ ម៉ោង ៨ យប់ ក៏ មាន ដែរ ។

លោក ហោ ម៉ៅ បាន ឲ្យ ដឹងផង ដែរ ថា ពេល ខ្លះ មាន អ្នកដំណើរ ឆ្លង ការ គេ អាណិត គាត់ ក៏ ហុច ទឹក ហុច នំចំណី និង មាន អ្នកខ្លះ ឲ្យ លុយ គាត់ ក៏ មាន ដែរ ពេល ខ្លះ ៥ ពាន់ រៀល ហើយ ពេល ខ្លះ ទៀត ១ ម៉ឺន រៀល ក៏ មាន ដែរ គាត់ ពិតជា អរគុណ ដល់ អ្នក ដែល មាន សណ្តាន ចិត្ត ទាំង អស់នោះ ខ្លាំង ណាស់ ។

ក្នុង ឈុត ជា មន្ត្រី ចរាចរណ៍ ដោយ ដៃ កាន់ដំបង ចរាចរណ៍ ស្លៀកពាក់ ខោអាវ ឈុត ជា មន្ត្រី សន្តិសុខ ដោយ មាន អាវកាក ចរាចរណ៍ ពាក់មួក ក ន្តិ ប ព្រមទាំង មាន កញ្ចែ ជាប់ នឹង ខ្លួន មួយ ផង នោះ លោក ហោ ម៉ៅ ក៏ បាន រៀបរាប់ ប្រាប់ ពី ជីវិត ពិត របស់ គាត់ ឲ្យ ដឹងផង ដែរ ថា រូប គាត់ ជា មនុស្ស មិន ចេះអក្សរ នោះ ទេ ដូច្នេះ មិន អាច រក ការងារ អ្វី ឲ្យ ប្រសើរ ជាង នេះ គឺ មាន តែ កម្លាំងកាយ និង ចិត្ត បំពេញការងារ ទោះបី ក្តៅ និង ពេល ខ្លះ ធ្វើ ទាំង ភ្លៀង ធ្លាក់ ក៏ គ្មាន បញ្ហា អ្វី ដែរ គឺ ដើម្បី ចិញ្ចឹម ខ្លួនឯង ក៏ ដូច ជា ភរិយា ដែល ពិការ ។

លោក ហោ ម៉ៅ បាន រៀបរាប់ ទៀត ថា គាត់ រស់នៅ លើ ផ្ទះ ជាមួយនឹង ភរិយា ឈ្មោះ លេង សុ វ៉ា ន អាយុ ៥៤ ដែល មាន ជំងឺ ប្រចាំ កាយ ថែម ទាំង ពិការ មួយ ចំហៀង ខ្លួន ទៀត រយៈពេល ៦ ឆ្នាំ មក ហើយ ព្រមទាំង ចៅ អាយុ ១៤ ឆ្នាំ ម្នាក់ ផង ដែរ ។

លោក ហោ ម៉ៅ និង ភរិយា បាន ចាប់ដៃ គ្នា កសាង ជីវិត ដ៏ លំបាក មួយ នេះ តាំងពី ឆ្នាំ ១៩៧៩ មក ម្ល៉េះ ដោយ បានកូន ចំនួន ៥ នាក់ តែ ពេល នេះ កូន ៗ បាន បែកចេញ ទៅ រស់នៅ រៀង ៗ ខ្លួន អស់ហើយ ហើយ ពួក គេ ក៏ មិនសូវ ជា មាន ជីវភាព ប្រសើរ អី ដែរ ព្រោះ គាត់ ក៏ គ្មាន អ្វី ជា ដុំ កំភួន ផ្តល់ ឲ្យ កូន ៗ គាត់ នោះ ទេ ។

ជា រៀងរាល់ថ្ងៃ រូប គាត់ បាន ចេញ ទៅ ធ្វើការ ចាប់ពី ម៉ោង ៦ ព្រឹក ហើយ ពេល ថ្ងៃ ឡើង ត្រឡប់ មក ហូប បាយ បោក គក់ខោអាវ និង មើលថែ ទាំ ប្រពន្ធ ហើយ ទើប ត្រឡប់ ទៅ ធ្វើការ វិញ ។

លោក ហោ ម៉ៅ បាន បន្ត ថា កាលពី ឆ្នាំ ១៩៨៥ រូប គាត់ បាន ធ្វើ ជា កងជីវពល ហើយ នៅ ឆ្នាំ ២០០៥ រូប គាត់ បាន ចូល ធ្វើ ជា សន្តិសុខ ខណ្ឌមានជ័យ ហើយ ត្រូវ សាលា ខណ្ឌ ចាត់ មក ឲ្យ បំពេញការងារ នៅ លើ ផ្លូវបំបែក ជា ៤ លូ ៥ នេះ តែ ម្តង ទៅ ។

លោកពូ ហោ ម៉ៅ និង ក្រុម គ្រួសារ បាន ទទួល បាន នូវ គេហដ្ឋាន ថ្មី មួយ ដ៏ ស្រស់ ស្អាត មាន ទំហំ ៤ ម x១០ ម កំពស់ 02 ជាន់ ស្ថិត នៅ ភូមិ ដើម ចាន់ សង្កាត់ ច្បារ អំពៅ ទី ២ ខណ្ឌ ច្បារ អំពៅ រាជធានី ភ្នំពេញ ដែល ជា អំណោយ ដ៏ ថ្លៃថ្លា របស់ សម្តេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា និង សម្តេច គ តិ្ត ព្រឹទ្ធ បណ្ឌិត ប៊ុ ន រ៉ា នី ហ៊ុន សែន ដែល ផ្តល់ ជូន លោក ហោ ម៉ៅ សំរាប់ ការ លះបង់ ដ៏ ធំធេង ក្នុង បុព្វហេតុ ការងារ សង្គម ក្នុង ពេល កាល កន្លង មក ៕

001
You might also like
Loading...