រងរបួសធ្ងន់ស្រាលចំនួន៣នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកជាមួយនឹងម៉ូតូ

0 202
001

កាលពីវេលាម៉ោង១១:១០នាទីព្រឹក ថ្ងៃអាទិត្យ ១២កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤ ម្សិលមិញនេះ បុរសពីរនាក់រងរបួសធ្ងន់ ចំណែកឯបុរសម្នាក់ទៀត រងបួស្រាល ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូម៉ាក ហុងដា ស្កុបពី ចំនួន១គ្រឿងដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង ល្មើសភ្លើងស្តុប ជ្រុលទៅបុកជាមួយនឹងម៉ូតូម៉ាក ហុងដា ឌ្រីម សង់ សេ១២៥ កំពុងតែជិះឌុបគ្នាពីរនាក់បងប្អូន ដែលមានទីតាំងស្ថិតនៅតាមផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំណុចភ្លើងស្តុប កែងជាមួយនឹងផ្លូវតាកន ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ ម៉ូតូម៉ាក ហុងដា ស្កុបពី ពណ៌ផ្កាឈូកលាយស ពាក់ស្លាកលេខ ភ្នំពេញ 1AR-4545 ចំនួន១គ្រឿង ជិះដោយឈ្មោះ អ៊ុ សុវណ្ណនាថ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ  ស្នាក់នៅ ភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងស្ថានភាពស្រវឹង ល្មើសភ្លើងស្តុប  ជ្រុលទៅបុកជាមួយនឹងម៉ូតូម៉ាក ហុងដា ឌ្រីម សង់ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1M-3861 ចំនួន១គ្រឿង ជិះដោយឈ្មោះ ស៊ី វិចិត្រ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មកររោងចក្រ មានស្រុកកំណើតនៅ ភូមិកំពង់ខ្លាញ់ ឃុំជលសា ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ស្នាក់នៅផ្ទះជួលក្នុង ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឌុបបងជីដូនមួយឈ្មោះ ហុង ហេង ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅ ភូមិកំពង់ខ្លាញ់ ឃុំជលសា ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ដែលទើបមកលេងបងប្អូន កំពុងធ្វើដំណើរតាមផ្លូវតាកន ក្នុងទិសដៅពីលិច ឆ្លងភ្លើងស្តុបពណ៌ខៀវ បត់ឆ្ពោះទៅកើត បណ្តាលឱ្យអ្នកជិះម៉ូតូម៉ាក ហុងដា ស្កុបពី ឈ្មោះ អ៊ុ សុវណ្ណនាថ រងរបួសធ្ងន់ បាក់ដៃស្តាំ ចំណែកឯអ្នកជិះម៉ូតូម៉ាក ហុងដា ឌ្រីម សង់ សេ១២៥ ឈ្មោះ ហុង ហេង រងរបួសធ្ងន់ បាក់ជើងស្តាំ រីឯឈ្មោះ ស៊ី វិចិត្រ រងរបួសស្រាល។

ក្រោយពេលកើតហេតុ អ្នករបួសទាំង៣នាក់ខាងលើ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ដើម្បីជួយសង្គ្រោះ និង ព្យាបាល។ ចំណែកឯមធ្យោបាយធ្វើដំណើរទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង និង យកទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមក្រោយ៕

001
You might also like
Loading...