បុរសម្នាក់ជិះម៉ូតូក្នុងស្ថានភាពស្រវឹង ជ្រុលលទៅបុកកង់រថយន្តកុងទីន័រ រងរបួសធ្ងន់
កាលពីវេលាម៉ោង៩:០៥នាទីយប់ ថ្ងៃអាទិត្យ ១២កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤ ម្សិលមិញនេះ បុរសម្នាក់ជិះម៉ូតូម៉ាក ហុងដា វ៉េវ ចំនួន១គ្រឿង ក្នុងស្ថានភាពស្រវឹង ជ្រុលលទៅបុកជាមួនឹងកង់រថយន្តកុងទីន័រ ដែលកំពុងធ្វើដំណើរតាមផ្លូវ បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ឯង ចំណែកឯរថយន្តកុងទីន័រវិញ មិនបានឈប់នោះទេ ហើយក៏បានបន្តដំណើរទៅមុខបាត់ស្រមោល ដែលមានទីតាំងស្ថិតនៅតាមផ្លូវជាតិលេខ៤ ភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ ម៉ូតូម៉ាក ហុងដា វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FI-9895 ចំនួន១គ្រឿង ជិះដោយបុរសម្នាក់ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ក្នុងស្ថានភាពស្រវឹង ដល់ត្រង់ចំណុចកើតហេតុខាងលើ ជ្រុលលទៅបុកជាមួនឹងកង់រថយន្តកុងទីន័រចំនួន១គ្រឿង ដែលកំពុងធ្វើដំណើរតាមផ្លូវក្នុងទិសដៅពីកើតទៅលិច បណ្តាលឱ្យអ្នកជិះម៉ូតូម៉ាក ហុងដា វ៉េវ រងរបួសធ្ងន់តែម្នាក់ឯង ចំណែកឯរថយន្តកុងទីន័រវិញ មិនបានឈប់នោះទេ ហើយក៏បានបន្តដំណើរទៅមុខបាត់ស្រមោល។
ក្រោយពេលកើតហេតុ អ្នកជិះម៉ូតូម៉ាក ហុងដា វ៉ែវ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ដើម្បីជួយសង្គ្រោះ។ ចំណែកឯម៉ូតូម៉ាក ហុងដា វ៉េវ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកជូននៅមៅប៉ុស្តិ៍ចោមចៅទី៣៕