អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ច្រានចោលការផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មាន The Nation Thailand ដែលថាយោធាថៃចូលកាន់កាប់ប្រាសាទព្រះវិហារ និងវត្តកែវសិក្ខាគិរីស្វារៈ

0 1,049

(ភ្នំពេញ)៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញមកច្រានចោលទាំងស្រុង នូវការផ្សាយព័ត៌មានមិនពិត គ្មានវិជ្ជាជីវៈរបស់សារព័ត៌មាន The Nation Thailand ដែលថាយោធាថៃចូលកាន់កាប់ប្រាសាទព្រះវិហារ និងវត្តកែវសិក្ខាគិរីស្វារៈ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា ការផ្សាយរបស់សារព័ត៌មានថៃ ដែលថា កងទ័ពខ្លួន បានកាន់កាប់ប្រាសាទព្រះវិហារ និងវត្តកែវសិក្ខាគិរីស្វារៈ គឺជាព័ត៌មានក្លែងក្លាយ
ព្រោះរហូតដល់ពេលនេះ គឺគ្រប់គ្រងដោយកងទ័ពកម្ពុជានៅឡើយទេ។

បន្ថែមលើសពីនេះ ជាការកត់សម្គាល់សារព័ត៌មាន The Nation Thailand តែងតែផ្សព្វផ្សាយខុសពីការពិត គ្មានវិជ្ជាជីវៈជាសារព័ត៌មាននោះទេ។ ជាក់ស្តែងនាថ្ងៃទី២៤ ខែកក្កដាម្សិលមិញ ព័ត៌មានផ្សាយបែបបំពុលថា អំពីរឿងសម្តេចតេជោ ហ៊ុន សែន ដែលថាចាកចេញពីកម្ពុជាទៅប្រទេសចិនជាដើម៕

You might also like
Loading...