គ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូទាក់ដៃកង់ខ្ទាតចូលក្រោមរថយន្តធំ កិនស្លាប់
ខេត្តសៀមរាប៖ ហេតុការណ៍បានកើតឡើង នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅភូមិត្រាងឃុំ កណ្តែកស្រុកប្រាសាទបាគង។
ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិតខណៈបើកម៉ូតូប៉ះនិង កង់ហើយខ្ទាតចូលក្រោមរថយន្តធុនធំបណ្ដាលឲ្យកិនស្លាប់យ៉ាងអាណោចអាធម្ម។
គ្រោះថ្នាក់ចរាចរណ៍នេះ តាមបណ្តោយលើផ្លវជាតិ៦រវាងម៉ូតូនិងរថយន្ត។ រថយន្ត១គ្រឿងម៉ាក ហុីហុិនដាយពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3E-4125;បើកបរមានទិសដៅពីកើត ទៅលិចបុកម៉ូតូ១គ្រឿងម៉ាកហុងដា (២០២០)ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប 1AJ-2529 បើកបរដោយឈ្មោះ ម៉ៅ ស្រីពៅ ភេទស្រីអាយុ17ឆ្នាំ នៅភូមិគោកស្រុក ឃុំរលួសស្រុកប្រាសា ទបាគង បើកបរមានទិសដៅពីកើត ទៅលិច បានជិះម៉ូតូទៅទាក់និងដៃកង់ក្មេងស្រី ឈ្មោះសន សុភ័ណ្ឌ ភេទស្រីអាយុ14ឆ្នាំ រស់នៅភូមិស្ពាន ក្អែក ឃុំ កណ្តែក ស្រុកប្រាសាទបាគង ជិះកង់មានទិសដៅពីកើត ទៅលិច។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឱ្យអ្នកជិះម៉ូតូ ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ចំណែកក្មេងស្រីជិះកង់ រងរបួសស្រាល។
ករណីនេះ មូលហេតុតាមការសន្និដ្ឋានបឋម ខាងស្ត្រីជិះម៉ូតូធ្វេប្រហេស បណ្តាលទាក់ដៃកង់ បានខ្ទាតចូលក្រោមឡាន ហើយកិនស្លាប់តែម្ដង។ ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់។
សូមបញ្ជាក់ រថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ច នាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងដើម្បីដោះតាមនីតិវិធីច្បាប់ ឯសាកសពបានប្រគល់ឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕