ឯកឧត្តមនាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លើកសសើរ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ជាស្នងការគំរូ.
សៀមរាប៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង០៨:៣០នាទី នៅសាលប្រជុំសាលាខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបរបាយការណ៍ ស្តីពីការអនុវត្តគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” ប្រចាំឆមាសទី១ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ៕
នៅក្នុងឱកាសប្រជុំបូកសរុប ឆមាសទី១ ភូមិឃុំសង្កាត់មានសុវត្ថិភាព លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ត្រូវបាន ឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លើកសសើរ ជាស្នងការគំរូ បានរៀបចំសន្តិសុខ២៤ម៉ោង គ្រប់គ្រងកងកម្លាំងបានយ៉ាងល្អ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងគ្រប់ផ្នែកពាក់ពន្ធ័ទាំងអស់ ដែលបានបំពេញបេសកម្ម បំពេញការងារ តួនាទី ភារកិច្ច បានលទ្ធផលយ៉ាងល្អគួជាទីមោទនៈ ទាំងការ ការពារសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណ: ការងារគ្រោះមន្តរាយ ការងារសង្គម ការប្រចាំបញ្ជា យាមល្បាត បង្ការ បង្ក្រាប ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ។![]()
![]()








